ខ្សែបម្រើ Jorden Henderson ប្រធានក្រុម Liverpool បានសម្រេចចិត្តទៅចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al-Etitfaq។ នេះបើតាមការចុះផ្សាយរបស់ Fabrizio Romano។
យោងតាមប្រភពដដែល Henderson បានយល់ព្រមហើយជាមួយកុងត្រាបីឆ្នាំនៅក្លឹបអារ៉ាប៊ីសាអ៊ូឌីត។ ខាង Liverpool ក៏បានយល់ព្រមផងដែរក្នុងការផ្ទេរចេញកីឡាករវ័យ ៣៣ឆ្នាំផងដែរ ក្នុងតម្លៃផ្ទេរប្រមាណ ១២ លានផោន។
ក្លឹបអារ៉ាប៊ីសាអ៊ូឌីតនឹងផ្សព្វផ្សាយដំណឹងនេះជាផ្លូវការនាពេលឆាប់ៗខាងមុខ។
Henderson បានមកចូលរួមជាមួយ Liverpool កាលពីឆ្នាំ ២០១១ ហើយលេងសរុបឲ្យក្លឹបចំនួន ៤៩២ លើក និងស៊ុតចូល ៣៣ ក្រុម។
ក្លឹប Al-Etitfaq គឺជាក្លឹបមានធនធានមួយនៅអារ៉ាប៊ីសាអ៊ូឌីត។ ក្លឹបទើបតែងតាំងកាលពីដើមខែ លោក Steven Gerrard ជាអ្នកចាត់ការក្លឹប៕